ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ទោះបីជាសម្តេច បានចាក់ចេញពីតំណែង ជានាយករដ្ឋមន្រ្តី នាពេលអនាគត់ក៏ដោយ ក៏សម្តេចនៅតែមានសិទ្ធិ ក្នុងការត្រួតពិនិត្យ រាល់សកម្មភាពនានា របស់នាយករដ្ឋមន្រ្តី និងបណ្តារដ្ឋមន្រ្តីទាំងអស់ផងដែរ ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋព្រមស្ម័គ្រចិត្ត ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នាថ្ងៃ១៣ កញ្ញា សម្តេចតេជោ បានគូសបញ្ជាក់អំពីដំណើរចាក់ចេញពីតំណែងនាយករដ្ឋមន្រ្តីថា “”ទោះបីខ្ញុំចាក់ចេញ ពីតួនាទី ជានាយករដ្ឋមន្រ្តី ខ្ញុំនៅតែធ្វើជាប្រធាន គណបក្សប្រជាជនដដែល ខ្ញុំមានសិទ្ធិត្រួតពិនិត្យសកម្មភាព នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនានា បើធ្វើមិនត្រូវដកចេញ ប្រធានបក្សដកចេញចប់”។
ក្នុងការគូសបញ្ជាក់ ពីការបន្តមានសិទ្ធិពិនិត្យសកម្មភាព នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាលើកដំបូង របស់សម្តេចតេជោនេះ បន្ទាប់ពីសន្និបាត របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជ្រើសតាំង លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕