ព័ត៌មានជាតិ

អាជ្ញាធរស្រុកសំរោង អនុញ្ញាតិឱ្យស្តារប្រឡាយរង មួយខ្សែក្នុងភូមិព្រៃស្នួល ដើម្បីបញ្ជៀសទឹកជន់លិច ផ្លូវនិងស្រូវអ្នកភូមិ (Video)

ភ្នំពេញ៖ អាជ្ញាធរស្រុកសំរោង បានអនុញ្ញាតឱ្យស្តារប្រឡាយរងមួយខ្សែ និងដាក់លូកាត់ផ្លូវឡើងវិញ ក្នុងភូមិព្រៃស្នួល ដែលត្រូវបុគ្គលមួយចំនួន ចាក់ដីរំលោភនាពេលកន្លងមក ដើម្បីបញ្ជៀសទឹកជន់លិចផ្លូវនិងស្រូវអ្នកភូមិ។

ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីមានសំណូមពរ របស់ប្រជាពលរដ្ឋ ដែលទទួលរងការខូចខាតដំណាំ និងរាំងស្ទះដល់ការធ្វើដំណើរចូលភូមិព្រៃស្នួល ដែលបណ្ដាល មកពីទឹកហូរកាត់ផ្លូវ រហូតដល់ច្រុះដាច់។

ជាការឆ្លើយតបនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះលោកអភិបាលស្រុក បានចាត់តាំងលោក ហោ ថាគួ អភិបាលរងស្រុងសំរោង ឱ្យចុះមកពិនិត្យនៅទីតាំងជាក់ស្ដែង។

ជាបឋម ភូមិ នឹងដាក់លូកាត់ផ្លូវរំដោះទឹក កុំឱ្យលិចស្រូវនិងដាច់ផ្លូវក្រោយច្រូចកាត់រួច ស្តារប្រឡាយ។

ជុំវិញករណីនេះ លោក សយ សុភាព និង លោក មេធាវី ម៉ម វ៉ាន់ ស្តារប្រវែង ៤០០ម និង ដាក់លូ ៤០០មទៀតថវិការអភិវឌ្ឍន៏ភូមិ។

លោកថា ប្រសិនបើក្រុមការងារជួយខ្លះទៀត ក៏ជាការល្អដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព បានថ្លែងអំណរគុណ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលឆ្លើយតមភ្លាម តាមសំនូមពរ អ្នកភូមិដោយចាត់បញ្ជូន អភិបាលរងស្រុក និងក្រុមប្រឹក្សា ឃុំរវៀង ចុះមកពិនិត្យនិង ដោះស្រាយភ្លាមៗ។

To Top