ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យការបាក់ ស្រុតច្រាំងព្រែកកុយ ស្រុកកងមាស

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានដឹកនាំក្រុមការងារ បច្ចេកទេស មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យអំពីស្ថានភាព បាក់ស្រុតច្រាំងព្រែកកុយ ដោយសារទឹកភ្លៀងហូច្រោះ ស្ថិតក្នុងភូមិ ឃុំព្រែកកុយ ស្រុកកងមាស ។

គូបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរស្រុកកងមាស អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់វិធានការ ដើម្បីសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ជាចំបង ដោយលោកអភិបាលខេត្ត បានចាត់ឱ្យអាជ្ញាធរស្រុក ដាក់កម្លាំងប្រចាំការជាប្រចំា និងរៀបចំដាក់របាំងការពារ ដើម្បីបញ្ជៀស ការចរាចរណ៍រថយន្តធន់ធ្ងន់ ជាបណ្ដោះអាសន្ន ទម្រាំការជួសជុលច្រាំងនោះរួចរាល់។

ផ្ទាំងពាណិជ្ជកម្ម

តាមសមត្ថកិច្ចស្រុកកងមាស បាន គូសបញ្ជាក់ថា ហេតុការណ៍ បាក់ស្រុតច្រាំងព្រែកកុយ បានធ្វើឲ្យប៉ះពាល់ផ្លូវ គមនាគមន៍១ខ្សែ ប្រវែង ប្រមាណជិត ៥០ម៉ែត្រ និងទទឹង ០៤ម៉ែត្រ និងនាំឱ្យប៉ះពាល់ដល់គម្រោងផ្លូវ World Bank ចាប់ពីចំនុចគល់ស្ពានអន្លង់គគី ឃុំព្រែកកុយ ដល់ឃុំសូគង ស្រុកកងមាស មានប្រវែង ២៧,៦០០ ម៉ែត្រផងដែរ ៕

To Top