ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥នៅវត្តលង្កាព្រះកុសុមារាម ជាមួយមន្ត្រីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា ខណៈស្អែកព្រឹកនឹងធ្វើពិធីរាប់បាត្រវេរចង្ហាន់ ប្រគេនព្រះសង្ឃ ។
ចំពោះទេយ្យទាន ដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគេនព្រះសង្ឃ ក្នុងវត្តលង្កាព្រះកុសុមារាម នាពេលនេះ រួមមាន៖ សាដកចំនួន២៥, បាយបត្តបូរចំនួន១២, មីចំនួន៣០កេស, ទឹកក្រូច៣០កេស, ទឹកបរិសុទ្ធចំនួន១០០កេស, អង្ករចំនួន១០០ក្រាម, ស្កសរ៥០គីឡូក្រាម, ផ្លែឈើ៤កន្ត្រក, ត្រីខកំប៉ុង១កេស,ទឹកដោះគោខាប់ ចំនួន១កេស,ក្រណាត់ស ចំនួន២០ដុំបូកនឹងថវិកា១០.០០០រៀល,បច្ចយ័ប្រគេន ព្រះសង្ឃ២១២អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល, បច្ច័យព្រះសង្ឃទេសនា ២០ម៉ឺនរៀល, ប្រគេនចៅអធិការ ចំនួន៤០ម៉ឺនរៀល ជូនលោកអាចារ្យចំនួន២០ម៉ឺនរៀល, ពុទ្ធិក យុវជន(សិស្ស និស្សិត) ៥០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល។ ចំពោះបច្ចយ័ដែលទទួលបានពីសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ។
គួរឲ្យដឹងថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រពៃណី ជាតិខ្មែរ ដែលប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៦ កញ្ញា។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកំលាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តា នដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ៕