នយោបាយ

លោក សុខ ឥសាន ៖ សម រង្ស៊ីថា មិនបានកាត់ដីឲ្យយួន តែបានចុះហត្ថលេខា ប្រគល់ឲ្យយួនសេរី កុក ស

ភ្នំពេញ ៖ ករណីលោក សម រង្ស៊ីដែលបានចុះហត្ថលេខា កាត់ដីប្រខ្មែរ៤ខេត្តឲ្យយួននោះ បានកក្រើកជាថ្មីម្តងទៀតហើយ ក្រោយស្ងាត់ អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ កក្រើកជាថ្មីម្តងទៀតនេះ តាមរយៈលោក សម រង្ស៊ីបានផ្តល់បទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី ដោយបដិសេធថា លោកមិនបានកាត់ដីឲ្យជនជាតិយួនសេរី ឈ្មោះ កុក សនោះទេ ។ តាមរយៈបទសំភាសន៍កាលពីថ្ងៃ១៤កញ្ញា ជាមួយវិទ្យុអាស៊ី ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឆ្លើយតបទៅវិញនាថ្ងៃ១៦ កញ្ញាថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ថាខ្លួន មិនបានកាត់ដីឲ្យយួនសេរីទេ តែបានចុះហត្ថលេខា ប្រគល់ឲ្យយួនសេរីកុក ស” ។

លោក សុខ ឥសាន បន្តបែបឆ្ងល់លើកជាសំណួរថា លោក សម រង្ស៊ីថា មិនបានសន្យាកាត់ដីឲ្យយួនសេរី បើមិនចង់កាត់ដីទេ ហេតុអ្វីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងប្រគល់ដីឲ្យយួនសេរី កុក ស ទៅវិញ? ។

លោកថា អំពើក្បត់ជាថ្មីមួយទៀត របស់លោក សម រង្ស៊ីត្រូវបានលាតត្រដាងហើយ គឺការសន្យាប្រគល់ទឹកដី៤ខេត្ត នៅភូមិភាគឥសានឲ្យយួន សេរីកាន់កាប់ស្វយ័ត ។ បន្ថែមពីលើអ្វីដែលលោកអះអាងថា ជាអំពើក្បត់របស់លោក សម រង្ស៊ីនេះ គឺសរបញ្ជាក់ថា ជាអំពើក្បត់សួពូជតាំងពីឪដល់កូន(សម សារី) ។

តាមកិច្ចសំភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ីបញ្ជាក់ជាថ្មីទៀត ដោយបានច្រានចោលការចោទប្រកាន់ របស់អាជ្ញាធរ និងតុលាការកម្ពុជា ពាក់ព័ន្ធការចោទប្រកាន់លោក មានបំណងកាត់ទឹកដីខ្មែរមួយផ្នែកនៅភាគឥសាន ទៅឲ្យក្រុមជនជាតិដើមភាគតិច ម៉ុងតាញ៉ាវៀតណាម(កុក ស) នៅពេលអតីតគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។ លោកបន្តថា “អាជ្ញាធរ និងតុលាការកម្ពុជា បានបកស្រាយបំភ្លៃ សាច់រឿងនេះក្នុងចេតនានយោបាយ”។

បន្ទាប់ពីឃើញលោក សម រង្ស៊ី និយាយបែបនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីក៏បានចេញផ្សាយវីដេអូជាថ្មី បង្ហាញពីត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ ។ ក្នុងវិដេអូនោះ រៀបរាប់ថា សំណុំរឿងក្បត់ជាតិថ្មីនេះ ពាក់ព័ន្ធនឹងការលួច ចុះហត្ថលេខា ដោយស្ងាត់ៗជាមួយតំណាងជនជាតិដើមភាគតិចវៀតណាម ដោយសន្យាប្រគល់ទឹកដីខេត្តចំនួន៤ នៅភូមិភាគឥសាន(មណ្ឌលគិរី រតនគីរី ក្រចេះ និងស្ទឹងត្រែង) ទៅឲ្យជនជាតិវៀតណាមរស់នៅ។ ឯកសារសំងាត់នេះត្រូវបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិក និងត្រូវបានបែកធ្លាយតាមរយៈ facebook កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ។

កិច្ចព្រមព្រៀងនោះបញ្ជាក់ច្បាស់ថា ជនជាតិដើមភាគតិច ដែលជាដេហ្កាវៀតណាម មានសិទ្ធិស្វ័យភាពរបស់ពួកគេ ពោលគឺមានសិទ្ធិធ្វើ និងអនុវត្តន៍សេចក្តីសំរេចលើបញ្ហា ពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និងតំបន់របស់ពួក គេរស់នៅកម្ពុជា៕

To Top