ព័ត៌មានជាតិ

វេទិកា សហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មាន ស្តីពី “ដៃគូអាស៊ាន” ឆ្នាំ២០២២ បានបើកធ្វើនៅភូមិភាគ ស្វយ័តក្វាំងស៊ី ប្រទេសចិន

ថ្ងៃទី១៥ ខែកញ្ញា វេទិកាសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មានស្តីពី “ដៃគូអាស៊ាន” ឆ្នាំ២០២២ ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលភូមិភាគ ស្វយ័តក្វាំងស៊ី បានបើកធ្វើ នៅទីក្រុងណាននីង ។
ភ្ញៀវកិត្តិយសចិន និងអន្តរជាតិជាង១៨០រូប ដែលមកពីស្ថាប័នសារព័ត៌មាន ចំនួន ៧០ នៃប្រទេសចំនួន ១៧ បានចូលរួមតាមអនឡាញ និងនៅកន្លែងផ្ទាល់ ដើម្បីពិភាក្សា អំពីប្រធានបទ “វៃឆ្លាត រួមបញ្ចូល ប្រមូលផ្តុំកម្លាំង” ក្នុងគោលបំណងជំរុញ ប្រព័ន្ធសារព័ត៌មានប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ឱ្យធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ ក្នុងវិស័យ កាន់តែច្រើននិងកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែក ដល់ការបង្កើតសហគមន៍រួម វាសនាចិន-អាស៊ានដែលកាន់តែស្អិតល្មួត ។

លោកLan Tianli ប្រធានរដ្ឋបាលភូមិភាគ ស្វយ័តជនជាតិជួងក្វាំងស៊ី លោក Yan Xiaoming អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចូលរួម ពិធីបើកវេទិកា និងថ្លែងសុន្ទរកថា ។ លោក Deng Xijun ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន និងលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីកម្ពុជា ដែលជិតនឹងឡើង កាន់តំណែងជាអគ្គលេខាធិការអាស៊ាន បានថ្លែងសុន្ទរកថាតាមអនឡាញ។

លោក Yan Xiaoming បានលើកឡើងថា កាលពីខែវិច្ឆិកាឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលរំលឹកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនង សន្ទនាចិន-អាស៊ាន ដែលបានចង្អុល បង្ហាញទិស ដៅឈានទៅមុខនៃការបង្កើត សហគមន៍រួមវាសនាចិន-អាស៊ាន ដែលកាន់តែស្អិតល្មួត ។
វេទិកាលើកនេះ ជារបៀបថ្មីនៃការជំរុញ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ រវាងប្រព័ន្ធសារព័ត៌មាន នៃបណ្តាប្រទេសអាស៊ាន ជាមួយអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានឆន្ទៈបន្តធ្វើកិច្ចសហប្រតិបត្តិការ ដែលរួមគ្នាកសាង ចែករំលែកគ្នានិងឈ្នះ-ឈ្នះគ្នា ដើម្បីជំរុញការផ្លាស់ប្តូរនិងរៀនសូត្រទៅវិញ ទៅមកពីអរិយធម៌មនុស្សជាតិ ។
អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិននឹង ប្រើប្រាស់ឧត្តមភាពផ្នែកច្នៃប្រឌិតថ្មី នៃ បច្ចេកវិទ្យា “5G+4K/8K+AI” ដើម្បីបញ្ចូលកម្លាំង ចលករថ្មីដល់ការអភិវឌ្ឍ បែបច្នៃប្រឌិតថ្មីនៃឧស្សាហកម្មវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ នៃពិភពលោក។

លោក Deng Xijun បានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ាន មិនអាចធ្វើបានដោយគ្មានការ ចូលរួមគាំទ្រយ៉ាងសកម្ម ពីប្រព័ន្ធសារ ព័ត៌មាននោះទេ ។ យើងត្រូវបន្តពង្រីកសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ផ្នែកប្រព័ន្ធសារព័ត៌មានថែមទៀត ដើម្បីរួមចំណែក ដល់ការស្វែងយល់ពីគ្នា ។

លោក កៅ គឹមហួន បានថ្លែងថា សង្ឃឹមថា អាស៊ាននិងចិននឹងបន្តខិតខំក្នុង ការបង្កើតទំនាក់ទំនង ដែលមានលក្ខណៈស្ថាបនា និងវិជ្ជមាន អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក៏ដូចជាបណ្តាស្ថាប័ន សារព័ត៌មានរបស់អាស៊ាន អាចដើរតួនាទីគន្លឹះក្នុងវិស័យនេះ ដែលនឹងជួយ ដល់ការបង្កើនទំនុកចិត្តរវាងគ្នា។ យើងចាប់ដៃគ្នាឆ្លើយតបបញ្ហា ដែលកំពុងប្រឈម និងការប្រឈមនៅពេលអនាគត ដើម្បីរួមចំណែកក្នុងការធានា ដល់ភាពរុងរឿង សន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាទូទាំងពិភពលោក ។

សូមបញ្ជាក់ថា ក្នុងវេទិកានេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានអាស៊ាន បានចាប់ដំណើរការ នូវកិច្ចសហប្រតិបត្តិការជុំថ្មី គម្រោងសហការសំខាន់ចំនួនពីរ ក៏បានចាប់ដំណើរការផងដែរ ពោលគឺ «មូលដ្ឋានបណ្តុះបណ្តាលអ្នកល្បី តាមអ៊ីនធើណេតGenZ » និង«Hotline ប្រព័ន្ធសារព័ត៌មានចិន-អាស៊ាន» ។

ក្នុងវេទិកាតាមអនឡាញនាថ្ងៃដដែល លោក Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក An Xiaoyu ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសា អាស៊ីអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាដើម បានថ្លែងសុន្ទរកថា ដោយឡែកគ្នាស្តីអំពី “ កិច្ចសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មាន បែបច្នៃប្រឌិត ដើម្បីជំរុញការបង្កើតសហគមន៍ រួមវាសនារវាងចិននិងអាស៊ាន” ៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top