ព័ត៌មានជាតិ

សម្តេចតេជោ ស្នើសុំឲ្យអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក ជួយចុះបញ្ជីដំណាំភូមិសាស្ត្រ របស់កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអនុញាត ឲ្យនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក Daren Tang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃ១៦ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្រ របស់កម្ពុជា។

ក្រៅពីការស្នើសុំនេះហើយ សម្តេចក៏បានប្រាប់លោក Daren Tang និងប្រតិភូ អំពីការកត់សម្គាល់របស់សម្ដេច រួមមាន៖ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់ មានការកើនឡើងក្នុងអំឡុងពេលមានកូវីដ នោះសបញ្ជាក់ឲ្យឃើញថា AFTA ចាប់ផ្ដើមដំណើរការសកម្មនៅពេលដែលមានជំងឺកូវីដ។

សម្តេចលើកជាឧទាហរណ៍ថា ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម , កម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានការកើនឡើងគួរឲ្យកត់សម្គាល់។ កំណត់សម្គាល់មួយទៀត គឺសង្គ្រាមនៅអ៊ុយក្រែន គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មហួសហេតុពេក នាំទៅដល់វិបត្តិ មិនត្រឹមតែនៅអឺរ៉ុបទេ ប៉ុន្តែវិបត្តិជាពិសេស គឺវិបត្តិសេដ្ឋកិច្ច រីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅទ្វីបអឺរ៉ុប ក្នុងនោះ រួមមានទាំងកម្ពុជាផងដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top