ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន ចង់ឃើញអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចខ្លួន ត្រូវកាត់ទោសជាទម្ងន់

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើង ជាទស្សនៈទានជុំវិញ បញ្ហាច្បាប់ចរាចរណ៍ ដោយលោកចង់ឃើញ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចខ្លួន ត្រូវកាត់ទោសជាទម្ងន់ ។

យោងតាមសំណេរ លើបណ្តាញសង្គម ហ្វេសប៊ុក របស់លោករដ្ឋមន្ត្រី នាថ្ងៃទី១៦ កញ្ញានេះ បានរៀបរាប់ថា “ពេលខ្ញុំនិយាយថារឹតបន្តឹងច្បាប់ចរាចរណ៍មួយចំនួនធំយល់ថា ខ្ញុំសង្កត់លើការផាកវិន័យ ចំពោះខ្ញុំ នេះគឺជាមួយផ្នែកទេ “។

លោក ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា “សំខាន់គឺអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួន ត្រូវតែចាប់អោយបាន ហើយកាត់ទោសជាទម្ងន់ទាំងអស់គ្នា !” ៕

To Top