ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ចេញទៅទទួលបុរសម្នាក់ពីកោះរ៉ុង​ មកកាន់មន្ទីរពេទ្យបង្អែក បន្ទាប់ពីជួបគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង

ភ្នំពេញ៖​ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ទៅទទួលយកបុរសម្នាក់ ដែលបានជួនគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង បណ្តាលឲ្យបាក់ជើងខាងស្តាំ ​ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ សុខ វាសនា អាយុ ៣២ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ដែលមានទីតាំង ស្ថិតនៅ ភូមិកោះរ៉ុងសន្លឹម (ឆ្នេរ២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជនរងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

To Top