ភ្នំពេញ៖លោកហ៊ុន ម៉ានីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជាបានគូស បញ្ជាក់ថាគណបក្សប្រជាជន នឹងមិនចាញ់ល្បិចកលក្នុង ការរុញចលនាប៉ុនប៉ងបំបែ កបំបាក់ សាមគ្គីផ្ទៃក្នុងបក្សឡើយ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិ ការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិកា រដ្ឋានគណៈចលនាមហាជន គណៈក ម្មាធិការកណ្តា លគណបក្សប្រជាជនកម្ពុជា បង្ហាញជំហរយ៉ាងច្បាស់ថាគណបក្សប្រជាជន នឹងមិនចាញ់ល្បិចកលក្នុង ការរុញចលនាប៉ុនប៉ងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងបក្សឡើយ។ តម្លៃនៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដែលជាភាពខ្លាំងរបស់គណបក្សប្រជាជនដែលមិនអាចកាត់ថ្លៃបាន។
ជាមួយគ្នានេះ លោកអគ្គលេខាធិការបានឆ្លុះបញ្ចាំងពីសមត្ថភាពនៃកា រដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នដែលជាឥស្សរជនជំនាន់មុន ក្នុងបុព្វហេតុដឹកនាំប្រទេសលើគ្រប់សភាពការណ៍ តាំងពីបាតដៃទទេរហូតទទួលបានសមិទ្ធផលសន្តិភាពនាពេលបច្ចុប្បន្ន និងទៅអនាគត។
ទន្ទឹមនេះ លោក៏បានកត់សម្គាល់នូវការចូលរួម និងភាពហត់នឿយរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សមូលដ្ឋានគ្រប់រូប ទូទាំងប្រទេស ជាពិសេសខេត្តបាត់ដំបង ក្នុងការកសាង សមិទ្ធផលផ្សេងៗ និងកិច្ចប្រឹងប្រែងនានា ដើម្បីដណ្តើមប្រៀបឈ្នះឱ្យគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។
លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើឱ្យសមាជិក សមាជិកានៃគណៈកម្មាធិ ការគណបក្សក្នុងមូលដ្ឋានទាំងអស់ ត្រៀមខ្លួនជាដាច់ខាត ដើម្បីការទប់ស្កាត់គម្រោង ការធ្វើបដិវត្តន៍ពណ៌ណាមួយ ដើម្បីសុខសន្តិភាពយូរអង្វែង៕




