ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំប្រជុំបង្ក្រាបការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ ក្រោយនាយករដ្ឋមន្រ្តីចេញបញ្ជា

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពីករណី បង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើស ល្បែងស៊ីសងខុសច្បាប់។

កិច្ចប្រជុំនេះ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និងស្នងការនគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃ ។

ការដឹកនាំកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាដាច់ណាត់ កាលពីចុងសប្ដាហ៍កន្លងទៅ ឲ្យមន្ត្រីមូលដ្ឋានធ្វើការចុះបង្ក្រាប បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ ដែលកើតមាន។

ក្រោយចេញបទបញ្ជាដាច់ណាត់ ពីសំណាក់រាជរដ្ឋាភិបាលមក ឃើញថា អាជ្ញាធរកងកម្លាំងប្រភេទ នៅតាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស បានចេញសកម្មភាព ចុះបង្ក្រាបយ៉ាងផុសផល ដោយទទួលបានលទ្ធផល ផ្លែផ្កាជាបន្តបន្ទាប់ ៕

To Top