កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមក្នុងពិធីកាន់បិណ្ឌ៩ ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅវត្តភ្នំព្រះវិហារ ស្ថិតក្នុងភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ និងបានប្រគេនទ័យទានជាច្រើនមុខ ស្ថិតក្នុងឱកាសដ៏ប្រសើរនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានទូលប្រគេន តបទៅនឹងសំណូមពររបស់ ព្រះចៅអធិការវត្តភ្នំព្រះវិហារ ដែលបានសំណូមពរឲ្យជួយស្ថាបនាផ្លូវចូលវត្ត ប្រវែងប្រមាណជា ៦,០០០ ម៉ែត្រ ថា « ផ្លូវនោះគឺមានគម្រោងសាងសង់ហើយ ជាសមត្ថកិច្ចអន្តរក្រសួង ដែលមានក្រសួងកសិកម្ម ជាអនាបក្ស នៃការស្ថាបនាផ្លូវនេះ ជូនលោកយាយ លោកតា » ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា គម្រោងផ្លូវនោះ ប្រជាពលរដ្ឋ និងទទួលបានសមិទ្ធផលនេះ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២៣ ខាងមុខ ៕