ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ រដ្ឋចំណាយថវិកាជាង ២០០លានដុល្លារអភិវឌ្ឍន៍ ក្រុងព្រះសីហនុ មិនមែនបម្រើឱ្យឋានសួគ៌ នៃការលេងល្បែងនោះទេ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល ចំណាយថវិកាជាង ២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនា សម្ព័ន្ធក្នុងក្រុងព្រះសីហនុ មិនមែនបម្រើឱ្យឋានសួគ៌ នៃការល្បែង ខុសច្បាប់នោះទេ។

ក្នុងកិច្ចប្រជុំណែនាំ កិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានឱ្យដឹងថា «រាជរដ្ឋាភិបាល បានចំណាយថវិកា ប្រមាណជាង២០០លានដុល្លារ ដើម្បីកសាង ហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿន ប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឱ្យឋានសួគ៌ នៃ ល្បែងខុសច្បាប់នោះទេ គឺក្នុងបំណងទាក់ទាញ ការវិនិយោគត្រឹមត្រូវ អ្នកទេសចរត្រឹមត្រូវ ដើម្បីបានចំណូលកសាង ប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ»។

សម្ដេច បានណែនាំឱ្យយកចិត្តទុកដាក់ សម្រេចគោលដៅអាទិភាព៤ រួមមាន៖ទី១- គឺសង្គ្រោះជនរងគ្រោះ ឱ្យបានទាន់ពេលវេលា ,ទី២-ខិតខំស្រាវជ្រាវមេខ្លោង និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោស ឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការលើកលែង ,ទី៣-ត្រួតពិនិត្យប្រមូលភស្តុតាង ដើម្បីបិទទីតាំងប្រព្រឹត្តបទល្មើស និងទីតាំងខុសច្បាប់ និងទី៤-គឺត្រូវពន្លាតការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកបទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងៗទៀត ។

សម្ដេច ស ខេង ក៏បានផ្ដល់ការណែ នាំអំពីការសម្រេចបែង ចែកការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានភូមិឃុំសង្កាត់ឱ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកទទួលខុសត្រូវ ដោយសារបទល្មើសនេះ មិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សមនុស្ស ។ ចំណែកក្រុមការងារដឹកនាំដោយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ជាអ្នកទទួលខុសត្រូវ បង្ក្រាបបទល្មើសល្បែង អនឡាញខុសច្បាប់ ៕

To Top