ភ្នំពេញ:ស្ថានភាពកម្ពស់ទឹកនៅទំនប់អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានបន្តហក់ឡេីងខ្ពស់ ហេីយភ្លៀងនៅបន្តធ្លាក់ ដូច្នេះអាជ្ញាធរបានផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានតាម៉ុកជាបណ្ដោះអាសន្ន ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា បច្ចុប្បន្នទឹកក្នុងអាងមានកម្ពស់ ៣,៩៤ម៉ែត្រ កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ ៕