ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលក្រុងពោធិសាត់ ឃាត់ខ្លួនមនុស្ស ៨ នាក់ក្នុងករណីលេងល្បែងមាន់ជល់តាមអនឡាញ!

ពោធិសាត់: ដោយអនុវត្តន៍តាមបទបញ្ជាដ៍មុឺងម៉ាត់ និងមតិណែនាំចង្អុលការដ៍ខ្ពស់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោស ថេង ស្នងការនគរបាលខេត្តពោធិសាត់ និងដោយមានការសម្របសម្រួលពីលោកព្រះអាជ្ញា អមសាលាដំបូងខេត្តផងនោះ នៅវេលាម៉ោង១៣ និង៣៥ នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិសាត់ដឹកនាំដោយលោកវរសេនីយ៍ឯកកែវ សារិ អធិការនគរបាលក្រុងបានចុះប្រតិបត្តិការឆ្មក់បង្រ្កាបទីតាំងល្បែងស៊ីសង(មាន់ជល់តាមអនឡាញ)មួយកន្លែងស្ថិតនៅចំនុចកញ្ចុះមួយកន្លែងដែលគេទុកចោលក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិសាត់ ខេត្តពោធិសាត់។

ក្នុងកិច្ចប្រតិបត្តិចុះឆ្មក់បង្ក្រាបទីតាំងលេងល្បែងមាន់ជល់តាមអនឡាញនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨ នាកដកហូតវត្ថុតាងមានទូរស័ព្ទដៃចំនួន១៤គ្រឿង (ក្នុងនោះមានវេបសាយចំនួន ៨គ្រឿង) រថយន្តចំនួន១ គ្រឿង និង ម៉ូតូចំនួន៧ គ្រឿងផងដែរ។


អធិការនគរបាលក្រុងពោធិសាត់ លោកវរសេនីយ៍ឯក កែវ សារិ បានប្រាប់អោយដឹងថា ជនសង្ស័យទាំង ៨ នាក់ រួមនិងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕

To Top