ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ទៀត ខណៈ ជាសះស្បើយចំនួន៨នាក់ និងស្លាប់គ្មាន។
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៧៧៨នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៦៦៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕