ព័ត៌មានជាតិ

អគ្គនាយក ARDB ដឹកនាំកិច្ចប្រជុំ សិក្សាស្វែងយល់ ពីកិច្ចសហការ រៀបចំវិភាគទិន្នន័យ ពាក់ព័ន្ធវិស័យកសិកម្ម និងយន្តការកាត់បន្ថយហានិភ័យ លើសំពៀតឥណទាន

ភ្នំពេញ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB អមដោយ អគ្គនាយរង និងសហការី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ លោកស្រី Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific និង លោកស្រី Phally Puth, Investment Officer of International Finance Cooperation (IFC)។

យោងតាមមន្ត្រី នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកមម បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សាខាងលើនេះ មានគោលបំណង ស្វែងយល់ពីសកម្មភាពអាជីវកម្ម របស់ធនាគារ ARDB, កិច្ចសហការក្នុងការរៀបចំ និងវិភាគទិន្នន័យពាក់ព័ន្ធវិស័យកសិកម្ម និងយន្តការកាត់បន្ថយហានិភ័យ លើសំពៀតឥណទានរបស់ធនាគារ ARDB៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top