ព័ត៌មានជាតិ

JCI Cambodia នឹងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពី ភាពជាអ្នកដឹកនាំលើកទី៧ នៅខេត្តសៀមរាប

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពី ភាពជាអ្នកដឹកនាំលើកទី៧ (7th JCI Cambodia Leadership Academy) ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យ ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់យុវជន។

ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលជាទឹកដីអង្គរ ដោយមានការចូលរួមដោយផ្ទាល់ នៅសណ្ឋាគារ ប៉ាស៊ីហ្វីកសៀមរាប (Pacific Hotel Siem Reap) ចាប់ពីថ្ងៃទី ០១-០៤ ខែតុលា ឆ្នាំ២០២២។

តើអ្វីទៅជា JCI Cambodia Leadership Academy ហើយវាផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នកចូលរួម និងសង្គមជាតិរបស់យើង? JCI Cambodia Leadership Academy គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ដែលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់យុវជន អោយក្លាយជាអ្នកដឹកនាំឆ្នើម សម្រាប់ពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ (Changing World) ដើម្បីជាប្រយោជន៍សម្រាប់យុវជន សម្រាប់គ្រួសារ និងសង្គមជាតិរបស់យើងទាំងមូល។

លោកស្រី ស្រួ ណារីយា ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ឆ្នាំ២០២២ បានមានប្រសាសន៍ប្រាប់ពីមូលហេតុដែលលោកអ្នកគួរចូលរួម JCI Cambodia Leadership Academy ដូចជា៖ អ្នកចូលរួមនឹងយល់កាន់តែច្បាស់ថា JCI ជាអ្វី? តើ JCI ធ្វើអ្វីខ្លះ? ហេតុអ្វីបានជា JCI មានប្រយោជន៍សម្រាប់អ្នក និងសង្គមជាតិទាំងមូល? ទន្ទឹមនេះ អ្នកនឹងទទួលបានការចែករំលែកចំណេះដឹងល្អៗពីថ្នាក់ដឹកនាំរបស់JCI, វាគ្មិនល្បីៗ, និងមានឱកាសជួបជាមួយយុវជនសកម្មប្រកបដោយឆន្ទៈក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។

តើលោកអ្នកបានត្រៀមខ្លួនហើយឬនៅ? លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមក្នុង Facebook Page របស់ JCI Cambodia។

តោះ! ចូលរួមទាំងអស់គ្នា។

To Top