ព័ត៌មានជាតិ

បើកយុទ្ធនាការផ្តល់ សេវាកម្មកាត់សក់ ២៥រាជធានី ខេត្ត ដល់អ្នកដែលមានជីវភាព ខ្វះខាត់ដោយពុំគិតប្រាក់

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការចំណាយមួយ គ្រាសមាគមមិត្តយើងចាប់ផ្តើម បើកយុទ្ធនាការ “សក់ និងសម្រស់របស់មិត្តយើង” ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែ លមានជីវភាពខ្វះខាត ដោយពុំគិតប្រាក់។

ថ្លែងក្នុងយុទ្ធនាការនារសៀលថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ នៅកោះពេជ្រលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះ រៀបចំឡើងក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ក្នុងការ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មាន បំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់ អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការ ទទួលបាននូវសេវាកម្មមួយនេះ ពោលកម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់រយៈពេលជិត ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការ “សក់ និងសម្រស់របស់មិត្តយើង” នៅតាមបណ្តា រាជធានី-ខេត្តទាំង២៥ ខាងមុខនេះ លោកលេខាធិការជឿជាក់យ៉ាងមុតមាំថា ដៃគូសហការរបស់ សមាគមមិត្តយើងទាំងអស់ នឹងយកចិត្តទុកដាក់ក្នុងការផ្តល់សេ វាកម្មទៅដល់អ្នកដែលខ្វះខាត និងកម្មករនិយោជិតនៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ហើយនឹងចូលរួមសហការ យ៉ាងជិតស្និទ្ធជាមួយសមាគមមិត្តយើង ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹង បច្ចេកទេសវិជ្ជាជីវៈផ្នែកសក់ និងសម្រស់ទៅដល់ សិស្សានុសិស្សដែលមាន បំណងចង់ចាប់យកជំនាញមួយនេះ។

ចំណែកលោក ឡា វិបុល ជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) បានលើកឡើងថា ថ្ងៃនេះលោកបានដឹកនាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយសមាគមមិត្តយើង ក្នុងការផ្ត ល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ ទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

លោកបន្ថែមថាកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះផងដែរ ក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ចំនួន ៣០នាក់ តំណាងក្រុមហ៊ុនដៃគូសហការ របស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូន កម្មករនិយោជិតនៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធយើងដែលបាន អញ្ជើញមកចូលរួមផ្ទាល់ក្នុងថ្ងៃនេះ ឲ្យទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ។

សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែ កជា “កញ្ចប់ ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋ កិច្ចក្រៅប្រ ព័ន្ធដែល បានចូលរួមនាពេលនេះផងដែរ ដោយក្នុង ១នាក់នឹងទទួលបានកញ្ច ប់ជំនួយមិត្តយើង ១កញ្ចប់ ដើម្បី សម្រួលជីវភាពបន្ថែម ៕

To Top