ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន

នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកព្រិន្ទបាលឯក គុណ ដានី សមាជិក វរអន្តរាគមន៍ ដែលមានប្រពន្ធទើបសម្រាលកូន។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះក្រុមការងារបាននាំយក ថវិកាចំនួន ៦៤០,០០០រៀល, ត្រីខ២យួរ, ភេសជ្ជៈ២កេស, ទឹកសុទ្ធ០២កេស, សម្ភារៈក្មេង០១ឈុត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

To Top