ភ្នំពេញ ៖ បុរសសង្ស័យមេខ្លោងជួញដូរគ្រឿងញៀនចំនួន៥នាក់ កាលពីរសៀល ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ ត្រូវបាន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួន និង ចោទប្រកាន់ពីបទ: រក្សាទុក ដឹកជញ្ជូន និង ជួញដូរគ្រឿងដោយខុសច្បាប់ នូវ សារធាតុញៀនមានទម្ងន់ ជាង ១៨ គីឡូក្រាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ និង ខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា: ជនត្រូវចោទទាំង៥នាក់ ខាងលើនេះ មានឈ្មោះ: ១-ឈ្មោះ សុខ នាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ ២-ឈ្មោះ យិន ពៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ ៣-ឈ្មោះ យិន ផង់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ ៤-ឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ៥-ឈ្មោះ អ៊ឹង តុលា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ។
ចំណែកឯ វត្ថុតាង ដែលរឹបអូសបាន រួមមាន: ថ្នាំងញៀនប្រភេទ មេតំហ្វេតាម៉ីន មានទម្ងន់ ១៦ គក ៦៩៤,៩ ក្រាម; ថ្នាំញៀន អ៊ិចស្តាស៊ី មានទម្ងន់ ១ គ.ក ៥១៣, ៤៣ ក្រាម, ថ្នាំញៀន កេតតាមីន មាន២០ ក្រាម និង ថ្នាំងញៀនប្រភេទ នីមេតាហ្សេប៉ាម មានទម្ងន់ ៦៥, ៧ ក្រាម។
សរុបថ្នាំញៀនដែលរឹបអូសបាន មានចំនួន ១៨ គ.ក ២៩៤, ០៣ ក្រាម និង កាំភ្លើងខ្លី ១ ដើម៕ដោយ: លីហ្សា