ព័ត៌មានជាតិ

សម្ដេចតេជោ សួរពលរដ្ឋខ្មែរ នៅអាមេរិក ថា តើនេះគឺជារូបសម្តេចផ្ទាល់ ឬយ៉ាងណា? ក្រោយជនអគិត និយាយថា សម្តេច ឈឺដាច់សរសៃឈាម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរពលរដ្ឋខ្មែ រស់នៅអាមេរិក អំឡុងពេលសម្ដេចអញ្ជេីញដល់ទឹកដីអាមេរិកថា តើនេះគឺជារូបសម្តេចផ្ទាល់​ឬយ៉ាងណា? ព្រោះមានជនអគិតមួយចំនួន និយាយថា សម្តេច ឈឺដាច់សរសៃឈាម មិនអាចទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកបានឡើយ។

នាឱកាសប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ទទួល សម្ដេច នៅទឹកដីអាមេរិក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋ ដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបាចំណាយពេលវេលា ដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «‘តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា?។ ព្រោះ មុនពេលមកដល់ទីក្រុងញូយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនោះទេ»។

សម្តេចតេជោ បានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេច នាពេលនេះ  និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព៕

To Top