ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត រំលឹកពីគុណតម្លៃអតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការ ចូលនិវត្តន៍

ភ្នំពេញ៖ លោកហ៊ុន ម៉ាណែត បេក្ខជនបន្តវេននាយករដ្ឋមន្ត្រី នាថ្ងៃអនាគត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានរំលឹកពីគុណតម្លៃ របស់អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ចំនួន៣ចំណុច ដែលមិនអាចបំភ្លេចបាន។

លោកថា ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀននិងមន្ត្រីរាជការចូលនិវត្តន៍ គឺជាកាតព្វកិច្ច (កាតព្វកិច្ចផ្នែកសីលធម៌) ដែលមិនខុសពីការយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ឬអាណាព្យាបាលក្នុងគ្រួសារមួយនោះទេ។

តាមរយៈវីដេអូ ប្រមាណ៧នាទី លោក ហ៊ុន ម៉ាណែត បានលើកឡើងលក្ខណៈពិសេស របស់អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ចំនួន៣ចំណុចរួមមាន៖

១៖ បានធ្វើការលះបង់ជាច្រើន ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ
២៖ ជាអ្នកត្រួសត្រាយផ្លូវនិងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាសឲ្យយោធិន និងមន្ត្រីរាជការជំនាន់ក្រោយ អាចបន្តការងារបម្រើជាតិ បានកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព
៣៖ ជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយចំណេះដឹង និងបទពិសោធន៍ការងារ ដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ៕

To Top