ភ្នំពេញ ៖ នៅពេលម៉ោង១០ព្រឹក (ម៉ោងនៅជប៉ុន) នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ តាមយន្តហោះពិសេស។

ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២និង៣០នាទីរសៀលនេះ។

កាលពីថ្ងៃ២៧ កញ្ញា សម្តេចតេជោ បានចូលរួមបុណ្យសព លោក អាបេ ស៊ិនហ្សូអតីតនាយករដ្ឋមន្រ្តីជប៉ុន ជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងទៀត៕


