ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្ដរក្រសួង ជំរុញដំណើរការ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។

យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មការអន្ដរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជាប្រធាន ព្រមទាំងអនុប្រធាន៣រូប និងសមាជិក១៤រូប ផងដែរ៕

To Top