ពោធិសាត់៖ អភិបាលរងខេត្តពោធិសាត់ថ្មី ចំនួន ៤រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ប៉ា ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត ព្រមទាំងលោកប្រធានមន្ទីរ ស្ថាប័ននានា មន្ត្រីរាជការសាលាខេត្តជាច្រើនរូបផងដែរ។
យោងអនុក្រឹត្យលេខ ៨០៣ អនក្រ កត ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំង៖ ១-លោកឡាយ វិសិដ្ឋ អតីតប្រធាមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ជាអភិបាលរងខេត្ត, ២-លោក រុន សារី អតីតអនុប្រធានមន្ទីរធម្មការខេត្ត ជាអភិបាលរងខេត្ត, ៣-លោក ហៀម ឃួន ជាអភិបាលរងខេត្ត និងទី៤ លោក ងួន ប៉ោសេង ជាអភិបាលរងខេត្តពោធិសាត់៕