ព័ត៌មានជាតិ

តុលាការកំពូល បង្វិលសំណុំរឿង ស្រ្តីជាប់ចោទ ដែលជាប់គុក អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការ ជួលកូនធម៌ សម្លាប់ប្តីខ្លួនឯង ខឹងលួចមានប្រពន្ធចុង ទៅឧទ្ធរណ៍ ជំនុំជម្រះ ឡើងវិញ

ភ្នំពេញ: តុលាការកំពូលកាលពី ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ បានបង្វិលសំណុំរឿងក្តីឧក្រិដ្ឋ របស់ស្រ្តីជាប់ចោទម្នាក់ ទៅកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ សារជាថ្មីឡើងវិញ ជាប់ពាក់ព័ន្ធនឹងការ សមគំនិត ជាមួយនឹងយុវជនជាប់ទោសម្នាក់ ដែលត្រូវជាកូនធម៌ ក្នុងការ សម្លាប់ប្តីខ្លួន ដោយសារតែខឹងនឹងជនរងគ្រោះ លួចមានប្រពន្ធចុងក្មេង ជានារីរោងចក្រ នៅរាជធានីភ្នំពេញ និងមិននឹកនា ដល់ខ្លួននិងកូនៗ ដែលរស់នៅឯ ខេត្តព្រៃវែង ប្រព្រឹត្តកាលពី អំឡុងខែតុលា ឆ្នាំ ២០១៦។

លោក ឃឹម ប៉ុណ្ណ  ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានអោយដឹងថា ពិរុទ្ធជន រូបនេះ មានឈ្មោះ សៅ សំអឿន ភេទស្រី អាយុ៥២ ឆ្នាំ ( ត្រូវជាប្រពន្ធជនរងគ្រោះ) ។ និង ម្នាក់ទៀតឈ្មោះ សូ ផា ភេទប្រុស អាយុ៣៤ឆ្នាំ ( ត្រូវជាកូនធម៌ ) ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ កៅ ផា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភំ្នពេញ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានកាត់ទោស ជនជាប់ចោទ ឈ្មោះ សូ ផា ដាក់គុក កំណត់ អស់មួយជីវិត ពីបទ: ឃាតកម្មគិតទុកជា តាមមាត្រា ២០០  នៃក្រមព្រហ្មទណ្ឌ ។

តុលាការរាជធានីភ្នំពេញ ក៏បាន កាត់ទោស ជនជាប់ចោទ ឈ្មោះ សៅ សំអឿន ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ផងដែរ ពីបទ: សមគំនិតក្នុងអំពើឃាតកម្ម គិតទុកជាមុន ។

ពួកគេ ប្តឹងរឧទ្ទរណ៍។ តែសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់របស់ពួកគេ រក្សាទុកនៅដដែល។

ឈ្មោះ សៅ សំអឿន ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត ។ តែ ឈ្មោះ សូ ផា មិនបានប្តឹងសារទុក្ខនោះទេ។

ពួកគេត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ១៤ ខែ តុលា ឆ្នាំ ២០១៦។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ សៅ សំអឿន បានទទួលស្គាល់កំហុស ដែលបានជួលកូនធម៌ ឈ្មោះ សូ ផា ដើម្បីឲ្យវាយប្រមាន ជនរងគ្រោះ ដោយសារតែខ្លួនខឹងនឹងជនរងគ្រោះ លួចមានប្រពន្ធចុងក្មេង និង តែងតែយកលុយពីផ្ទះ ដើម្បីយកទៅចិញ្ចឹម និង ផ្គត់ផ្គង់ប្រពន្ធចុង ភ្លេចប្រពន្ធ និង កូនៗ។

តែនាង បាននិយាយថា: នាងមិនបានសម្លាប់ ជនរងគ្រោះ ដែលត្រូវជាប្តីនោះទេ។ នាងបានសុំឱ្យ តុលាការកំពូល សម្រេច រកយុត្តិធម៌ ដល់រូបនាងផង ៕

ដោយ: លីហ្សា

To Top