ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសផ្ដល់បណ្ណក្រីក្រប្រភេទ១ ដូចៗគ្នា ចំពោះពលរដ្ឋស្ម័គ្រចិត្ត រុះរើលំនៅឋាន ពីតំបន់អង្គរ មកភូមិធម្មជាតិរុនតាឯក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ដល់បណ្ណក្រីក្រប្រភេទ១ ដូចៗគ្នាទាំងអស់ ចំពោះប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន ចាកចេញពីតំបន់រមណីយដ្ឋាន អង្គរ ដើម្បីមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ទាំងអស់។

នេះជាប្រសាសន៍សម្ដេចថ្លែង នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ។

To Top