ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឱ្យរក្សា «វត្តអារាម» ទាំងអស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយគ្មានការរុះរើ ដូចលំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ។
ថ្លែង នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក៏បានសំណូមពរ ឱ្យគ្រប់វត្តអារាម ទាំងអស់នោះ បញ្ឈប់ការកសាង ចេតិយ បន្ថែមទៀតផងដែរ។