ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្រុមប្រឆាំង តែងតែមានទម្លាប់បំបែកបំបាក់ ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់ចាស់ រហូតដល់ជំនាន់ថ្មី។
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា គេតែងតែលើកឡើង ថា ក្រុមសម្ដេច ជាស៊ីម ផ្សេងទៅ ក្រុមសម្ដេច ទៀ បាញ់ ផ្សេងទៅ និងក្រុម ស ខេងផ្សេងទៅ ឥឡូវមកដល់អ្នកជំនាន់ក្រោយ មាន ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី អីចឹងទៅ។
សម្ដេចតេជោ គួសបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា និងត្រកូល ហ៊ុន មិនដែលមានការរង្គោះរង្គើនោះឡើយ»៕