ភ្នំពេញ: អតីតមេភូមិម្នាក់ កាលពីថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២២ ត្រូវបានតុលាការកំពូលកាលពីថ្ងៃទី ធ្វើការជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់គាត់ ជាប់ពាក់ព័ន្ធនឹងការសម្លាប់ស្រ្តីម្នាក់ ដែលត្រូវជាដៃគូស្នេហារបស់គាត់ រួចដុតសាកសពនាងចោល ដើម្បីលុបបំបាត់ភស្តុតាង ហើយ រត់គេចខ្លួន អស់រយៈជាច្រើនថ្ងៃ មុនពេលត្រូវបានចាប់ខ្លួនប្រព្រឹត្តនៅក្នុងភូមិ ក្រាំងកន្រ្ទោស, ឃុំពាម , ស្រុកសាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ខែ មិថុនា ២០២០ ។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ពិរុទ្ធរូបនេះ មានឈ្មោះ
ញ៉េប សុខុម ភេទប្រុស អាយុ៧០ឆ្នាំ មានមុខរបរមុន ចាប់ឃាត់ខ្លួន ជាមេភូមិក្រាំងកន្ទ្រោល, មានទីលំនៅភូមិគ្រាំកន្ទ្រោល ឃុំពាម, ស្រុកសាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរ កសិករ និង មានទីលំនៅ-នៅក្មុងភូមិ-ឃុំ-ស្រុក ជាមួយគ្នានឹងជនជាប់ចោទ។
អ្នកទាំងពីរនាក់គឺ ត្រូវជាដៃគូស្នេហាលួចលាក់នឹងគ្នា។
នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ ញ៉េប សុខុម ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់គុកកំណត់ ១២ ឆ្នាំ និង បង្គាប់អោយគាត់ ត្រូវសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ២០លានរៀល ។
ជនជាប់ចោទ ឈ្មោះ ញ៉េប សុខុម ត្រូវបានជាប់ចោទពីបទ« ឃាតកម្ម និង លុបបំបាត់ភស្តុតាង » តាមបញ្ញត្តិមាត្រា ១៩៩ និង ៥៣១ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
គាត់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ បន្ទាប់ពីគាត់ បានសម្លាប់ជនរងគ្រោះ នៅ ភូមិគ្រាំកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
តែគាត់បានប្តឹងរឧទ្ទរណ៍។ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។
គាត់កើតទុក្ខមិនសុខចិត្ត ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ ញ៉េប សុខុម បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង បានអះអាងថា: គាត់មិនបានសម្លាប់ជនរងគ្រោះនោះទេ។
ជនជាប់ចោទ បាននិយាយថា: ជនរងគ្រោះ គឺបានស្លាប់ ដោយសារតែជម្ងឺគាំងបេះដូង ( ជម្ងឺប្រចាំកាយរបស់នាង) ខណៈពួកគេទាំង២នាក់ កំពុងតែ រួមភេទជាមួយគ្នា លួចលាក់ នៅក្នុងខ្ទមវាលស្រែ នៅថ្ងៃកើតហេតុនោះ។
ជនជាប់ចោទ បាននិយាយទៀតថា: នៅពេលនោះ នៅពេលជនរងគ្រោះបានស្លាប់ភ្លាមៗ ដោយសារតែ ខ្លួនសុញគំនិត មិនដឹងធ្វើម៉េច និង ភ័យខ្លាចអ្នកភូមិដឹង ហើយ ចោទប្រកាន់ថា គាត់ជាអ្នកសម្លាប់ជនរងគ្រោះ រាយការណ៍ ទៅសមត្ថកិច្ចនោះ គាត់ក៏សម្រេចចិត្ត ប្រមែប្រមូលមែកឈើ ដែលងាប់ៗ និង ស្មៅងាប់ៗ ធ្វើការដុតសាកសព របស់ជនរងគ្រោះ នៅក្នុងខ្ទមនោះ តែម្ដងទៅ រួចក៏ ជិះម៉ូតូគេចខ្លួន។
តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីឧក្រិដ្ឋនេះ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២២ នេះ ៕
លីហ្សា