ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដោយសារតែសម្ដេចជាមនុស្សល្អិតល្អន់ ទើបអាចដឹកនាំប្រទេស បានរយៈពេលយូរជាង គេនៅលើពិភពលោក ។
ការលើកឡើងបែបនេះ បន្ទាប់ពីមានអ្នករិះគន់ លើសម្ដេច ពីការគិតគូរទុក្ខធុរៈរបស់ប្រជាជន នៅក្នុងពេលវេទិការជួបជុំ នានា ដោយសម្ដេចបញ្ជាឱ្យរៀបចំ មានទាំងទឹក និងអាហារសម្រន់ជាដើម។
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បាន លើកឡើងថា មានអ្នកខ្លះគេពេបជ្រាយ សម្ដេចថា ធ្វើដល់នាយករដ្ឋមន្រ្តី បែរជាទៅគិតគូរសូម្បីតែរឿងល្អិតល្អោច។
ក្នុងករណីនេះ សម្ដេចបានផ្ដាំទៅវិញថា សូមកុំមើលស្រាលការងារល្អិតល្អោច បើអ្នកឯងមិនគិតពី រឿងល្អិតល្អោច មិនមានភាពល្អិតល្អោច អ្នកឯងអត់សមត្ថភាពធ្វើការធំបាននោះទេ ។
សម្ដេចតេជោ គូសបញ្ជាក់ថា “ដោយសារតែខ្ញុំមានភាព ល្អិតល្អន់នឹងហើយ បានជាខ្ញុំអាចដឹកនាំតាំងពីមនុស្សប្រាំនាក់ ដល់ដឹកនាំប្រទេសទាំងមូល ហើយរយៈពេលយូរជាងគេនៅលើពិភពលោក”៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
