ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកអំពីយុទ្ធសាស្រ្ត ដែលធ្លាប់បានប្រើនិងទទួលបានប្រសិទ្ធភាព ចំពោះបុគ្គលដែលញៀនស្រីនិងល្បែង ដើម្បីងាយស្រួលយកមកគ្រប់គ្រង។
ថ្លែងក្នុងន័យឌឺដង ទៅកាន់ក្រុមប្រឆាំង ដែលតែងតែបើកការវាយប្រហារយ៉ាងចាស់ដៃ លើ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនិងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងចោទជាសំនួរថា “បើអ្នកឯងយល់ថា ហ៊ុន ម៉ាណែត អត់បានការ អ្នកឯងបណ្ដោយឱ្យទៅ ដែលគេហៅថា យុទ្ធសាស្រ្តរុញទូកបណ្ដោយទឹក”។
សម្ដេចរំលឹកថា យុទ្ធសាស្រ្ត «រុញទូបណ្ដោយទឹក» នេះសម្ដេចធ្លាប់បានប្រើយូរហើយ លើបុគ្គលដែលញៀនស្រីនិងល្បែង ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលបាន ចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី១ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ថា “បើហ្នែងពូកែខាងស្រី ទោះបីអាញ់ឃាត់ហែង ក៏ឃាត់មិនបានដែរ ចឹងឱ្យលុយហ្នែងទៅតែម្ដង អាណាល្បែងឃាត់វាក៏មិនកើត ចឹងមានតែលុយឱ្យហ្នែងទៅម៉ងទៅ សល់ការងារអាញ់ធ្វើ”។
សម្ដេចបញ្ជាក់ថា “អានឹងគេហៅយុទ្ធសាស្រ្ត រុញទូកបណ្ដោយទឹក ដើម្បីគ្រប់គ្រង”៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
