ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចបាន ប្រើទូរស័ព្ទស៊េរីអាយហ្វូន១៤ (iphone14) តែវាពិបាកប្រើប្រាស់ណាស់ ដែលមិនដូចការនិយា យអាចភ្ជាប់នឹងប្រព័ន្ធផ្កាយរណប បាននោះគឺសូន្យ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី៣តុលា សម្តេចតេជោហ៊ុន សែនបានគូសបញ្ជាក់ សម្តេចបានប្រើប្រាស់ទូរ ស័ព្ទអាយហ្វូន១៤ (iphone14) មុនគេ ប៉ុន្តែការប្រើប្រាស់មានកា រពិបាកជាងការប្រើប្រាស់ទូរសព្ទអាយ ហ្វូនស៊េរីទាបដូចជាអាហ្វូន១២,១១,១០ផង ។
សម្តេចបញ្ជាក់ថា៖«ខ្ញុំនិយាយត្រង់ខ្ញុំបានប្រើទូរស័ព្ទអាយហ្វូន១៤មុនគេ ហើយខ្ញុំបានបង្ហោះលើហ្វេសប៊ុកទៀត។ ប៉ុន្តែវាប្រើប្រាស់ពិបាកជាងទូរស័ព្ទ របស់ ខ្ញុំចាស់ទៀត ។ ខ្ញុំនិយាយអីចឹងប្រហែលក្រុមហ៊ុនអាយហ្វូន ប្តឹងខ្ញុំហើយ តែជារឿងគេអ្នកផលិត សុទ្ធតែនិយាយថា ភ្ជាប់ជាមួយផ្កាយរណបបានវាគ្មានទេ»។
ជាមួយគ្នានោះដែរ សម្តេចក៏បានអំពាវនាវ ដល់អ្នកលេងសេរីម៉ាកទូរស័ព្ទថា កុំចង់ប្រើអីព្រោះពិបាកប្រើណាស់ បើសិនប្រើស៊េរីiphone សេរីទាបប្រើទៅល្អជាង។ ដូចអាសេរី iphone9 .10.11. 12ល្អជាង គ្រាន់តែយើងធ្វើការអាប់ដេតតាមការ ណែនាំរបស់គេទៅ។
សម្តេចក៏បានទម្លាយឲ្យដឹងថា សម្តេចអ្នកជាលេងសេរីទូរស័ព្ទជាងគេ ហើយសម្តេច បានប្រើប្រាស់សេវាទូរស័ព្ទ រហូទដល់១៨ប្រព័ន្ធឯណោះ។ ការលើកឡើងរបស់សម្តេច បន្ទាប់ ពីសម្តេចអះអាងថា សម្តេចទើបមើលទូរស័ព្ទមួយ ដែលមិនដែលបានមើលតាំងពីមុន សម្តេចទៅក្រៅប្រទេស ដែលទូរស័ព្ទនោះ ជាប្រព័ន្ធសេវាស្មាត។ការមិនមើលដោយសារសេវា ស្មាតគឺនៅក្រៅប្រទេស មិនមានសេវានោះទេ ប៉ុន្តែនៅក្នុងប្រទេសមាន៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
