ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ជាង១៦០ខ្នង ស្ថិតនៅឃុំចំនួន២ ក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវរងផលប៉ះពាល់ ដែលបណ្ដាលមកពីខ្យល់កន្ត្រាក់ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ចាប់ពីវេលាពីម៉ោង៤៖០០នាទី ដល់ម៉ោង ៥៖៣០នាទីល្ងាច ។
យោងតាមរបាយការណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ រងការខូចខាតទាំងនោះរួមមាន៖
១- ឃុំត្រពាំងព្រីង មានភូមិចំនួន ០៤គឺភូមិត្រពាំងព្រីងខាងជើង , ត្រពាំងព្រីងខាងត្បូង , បុសត្របែក និងភូមិអង្គ រលំទាំងស្រុង ០៤ខ្នង និងប៉ើងដំបូល ១៦០ខ្នង និងវត្ត ០១កន្លែង = ១៦៤ខ្នង និងវត្ត ០១ ។
២- ឃុំកណ្តោល ចំនួន ០១ភូមិ គឺភូមិមានរិទ្ធ រលំទាំងស្រុង ០១ខ្នង និងប៉ើងដំបូល ០៣ខ្នង = ០៤ខ្នង
សរុបទាំង ០២ឃុំ និង០៥ភូមិ រលំទាំងស្រុង ០៥ខ្នង និងប៉ើងដំបូល ១៦៣ខ្នង ប៉ះពាល់សរុប ១៦៨ខ្នង និងវត្ត ០១កន្លែង ។ ( សូមបញ្ជាក់ជូនថា ៖ ជាទិន្នន័យបឋម ) ៕