កំពង់ចាម៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានទទួលអំណោយពីសប្បសជននានា បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ដើម្បីគាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
គ្រឿងឧបភោគ បរិភោគ ដែលសប្បុរសជនបានឧបត្ថម្ភមានដូចជា ៖ អង្ក ២,០០០ គីឡូក្រាម , មី ១០០ កេស , ទឹកក្រូច ១០ កេស និង ទឹកបរិសុទ្ធ ១០កេស និង ២០០យួរ , ថវិកា ជាង ១៦ លានរៀល និងប្រាក់ដុល្លារ ចំនួន ២,៥០០ ដុល្លារ ។
ស្ថិតក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម នូវគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីគាំទ្រ ក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំពិធីប្រណាំងទូក « ង » និងទូកខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅ ក្នុងពេលឆាប់ៗខាងមុខនេះ ។
លោកអភិបាលខេត្ត បានយកឱកាសនោះ សូមប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដល់សប្បុរសជនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ ៕