ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ឱ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ឆ្លើយតបសម្ពាធ អតិផរណា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាស ដាក់ឱ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹង សម្ពាធអតិផរណា។

ជាមួយគ្នានេះ សម្ដេចក៏បានប្រកាស ឱ្យបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផងដែរ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលចុះជួបសំណះសំណាល ​ជាមួយប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើលំនៅឋាន ពីតំបន់រមណីដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិ រុនតាឯក​ កាលពីសប្ដាហ៍មុន បានអះអាងថា ការឧបត្ថម្ភនេះ មិនមែនជាការឃោសនា រកសំឡេងឆ្នោតនោះទេ វាគឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ៕

To Top