ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រាប់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ឱ្យរក្សាភាពស្ងៀមស្ងាត់ព្រោះតំបន់នេះមិនស្ថិតក្នុងគម្រោងនៃការរុះរើលំនៅឋាននោះទេ។

ការប្រកាសប្រាប់នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ ឃុំព្រះដាក់ បាននាំគ្នាតវ៉ា នៅមុខសាលាឃុំ ក្រោយលេចលឺដំណឹងមិនពិត ពីការឱ្យពួកគាត់រុះរើលំនៅឋាន។

ថ្លែងចេញពីទីក្រុងភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ យ៉ាងច្បាស់ថា គ្មានការរុះរើ ឃុំព្រះដាក់ ដូចការលើកឡើងមួយចំនួននោះទេ ។
