ព័ត៌មានជាតិ

បំពុលឆ្កែងាប់អស់ ចូលលួចម៉ូតូ២គ្រឿង ផ្ទះបន្ទប់ពិគ្រោះ និងព្យាបាលជំងឺសុខសាន្ត ដោយសុវត្ថិភាព នៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ

ស្វាយរៀង ៖ ម៉ូតូហុងដា ស៊ែរ១២៥ ចំនួន ២គ្រឿង ត្រូវបានចោរ ចាក់សោរទ្វារបងចូលលួច ទាំងកណ្ដាលអធ្រាត និងបានបំពុលសត្វឆ្កែងាប់ ជាច្រើននៅផ្ទះបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ សុខសាន្ត បានដោយសុវត្ថិភាព នៅឃុំក្រោលគោ ផ្អើលអ្នកភូមិនិង រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ ។

ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង២និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២២ ស្ថិតនៅផ្ទះបន្ទប់ពិគ្រោះ និងព្យាបាលជំងឺសុខសាន្ត ស្ថិតក្នុងភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ អ៊ុង សុមេធ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ គ្រូពេទ្យ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកសម្ភារៈដែលបាត់បង់រួម មានម៉ូតូចំនូន ២ គ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង១J៤៤៩៤និងម៉ូតូ ម៉ាកហុងដា C១២៥ ពណ៌ខ្មៅសេរី ឆ្នាំ២០១៥ពាក់ស្លាកលេខ ស្វាយរៀង១H៤០១៨ និងបានបំពុលសត្វឆ្កែ ងាប់ជាច្រើនក្បាលផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ខ្លួនក្រុមជនសង្ស័យមកផ្ដន្ទាទោសអោយខានតែបាន។

សូមបញ្ជាក់ថា មានករណីចោរលួចម៉ូតូ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង មិនត្រូវបានសមត្ថកិច្ច ធ្វើការបង្ក្រាបបានឡើយ ពលរដ្ឋ សូមស្នើរដល់លោកស្នងការ នគរបាលខេត្តស្វាយរៀង ដែលទើបឡើងថ្មី និងលោកអធិការនគរបាល ស្រុកស្វាយជ្រំ ដែលទើបប្រកាសឡើងថ្មីជិត២ខែនេះ សូមជួយបង្ក្រាបក្រុមចោរលួចម៉ូតូ ឲ្យមានប្រសិទ្ធភាពផង គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕

To Top