ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការសោកស្តាយ និងមរណៈទុក្ខ ចំពោះការបាញ់ប្រហារកូនសិស្សនៅថៃ បណ្តាលឲ្យស្លាប់ជាង៣០នាក់។

ការសម្តែងមរណៈទុក្ខរបស់សម្តេចនេះ ធ្វើឡើងក្នុងជំនួបជាមួយ លោក អនេក ឡៅថាំម៉ាតាស់ (Anek Laothamatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ប្រទេសថៃ នាព្រឹកថ្ងៃ៧ តុលា។

ក្នុងឱកាសនោះសម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចូលរួមសម្ដែងនូវការសោកស្ដាយជាទីបំផុត។
សូមបញ្ជាក់ថា កាលពីថ្ងៃ៦ តុលា មានករណីភ្ញាក់ផ្អើលមួយកើត ដោយសារបុរសម្នាក់បើកការបាញ់ប្រហារ ទៅលើកុមារជាង៣០នាក់ និងគ្រូបង្រៀនមានផ្ទៃពោះម្នាក់ នៅក្នុងមណ្ឌលថែទាំកុមារមួយកន្លែង ស្ថិតនៅភាគឦសានប្រទេសថៃ ក្រោយរកកូនខ្លួនមិនឃើញ។ ក្រោយហេតុការណ៍រូបគេវិលទៅផ្ទះ ហើយបាញ់ប្រពន្ធកូន និងខ្លួនតាមក្រោយ។
បុរសនោះគឺជាអតីតមន្ត្រីប៉ូលីស ត្រូវបានចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀន ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
