តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani កាលពីថ្ងៃព្រហស្បតិ៍បានរិះគន់ ប្រទេសអឺរ៉ុប ចំពោះការលះបង់ផលប្រយោជន៍ របស់ពួកគេ ក្រោមសម្ពាធ របស់សហរដ្ឋអាមេរិក។
ថ្លែងសុន្ទរកថាក្នុងដំណើរទេសចរណ៍អឺរ៉ុបនៅរដ្ឋធានី Budapest នៃប្រទេសហុងគ្រី លោក Bagheri Kani បានលើកឡើងថា ទោះបីជាមានកិច្ចសន្យារយៈពេលវែង ដែលបានចុះហត្ថលេខា ជាមួយភាគីអ៊ីរ៉ង់ ហើយដោយសារតែសម្ពាធ របស់សហរដ្ឋអាមេរិកក៏ដោយ ប្រជាជនអឺរ៉ុប បានពេញចិត្តផលប្រយោជន៍ របស់សហរដ្ឋអាមេរិក ជាងផលប្រយោជន៍ របស់ប្រជាជាតិអឺរ៉ុប។
លោកបានបន្ដថា “ពួកគេ (អឺរ៉ុប) កាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេជាមួយអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ” ដោយបន្ថែមថា “អ៊ីរ៉ង់នឹងមិននៅទំនេរទេ ហើយនឹងបន្តផលប្រយោជន៍ របស់ខ្លួនតាមមធ្យោបាយ ដែលអាចធ្វើទៅបាន” ។
លោក Bagheri Kani ដែលជាប្រធានអ្នកចរចានុយក្លេអែររបស់អ៊ីរ៉ង់ផងដែរនោះ បានសម្តែងក្តីសង្ឃឹមថា ប្រជាជនអឺរ៉ុប “ដឹងពីកំហុសជាយុទ្ធសាស្ត្ររបស់ពួកគេ ក្នុងការដើរតាមសហរដ្ឋអាមេរិក ដោយងងឹតងងុល ក្នុងការប្រឈមមុខ ជាមួយប្រទេសអ៊ីរ៉ង់”។
អ៊ីរ៉ង់ បានស្តីបន្ទោសភាពអសកម្ម របស់អឺរ៉ុបចំពោះមុខ ការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដោយថាអឺរ៉ុប មិនបានចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងការដាក់ទណ្ឌកម្ម “ឃោរឃៅ” របស់សហរដ្ឋអាមេរិក លើទីក្រុងតេអេរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញពីកិច្ចព្រមព្រៀង ជាឯកតោភាគី ក្នុងឆ្នាំ២០១៨៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
