ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រុមប្រឆាំងផ្កាប់ គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈាន ទៅកាន់អំណាច នៅជាតិក្រោយ កុំវក់ជាមួយល្បែងច្រើនពេក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា “ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំង ផ្កាប់មុខឲ្យមានចំណេះដឹង ដែលអាចឈានទៅកាន់អំណាច នៅជាតិក្រោយ។ សូមអស់លោកបើកមើលមាត្រាទី២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញដែលចែងអំពី ព្រះមហាក្សត្រ។ បន្ទាប់ទៅសូមអានមាត្រាទី២០ ជំពូកទី៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រិត្តទៅ នៃគណរដ្ឋមន្ត្រី។ ដោយសារតែខ្វះការចេះដឹងទើបបានតែ ចេះតែជាប់គុកនិងរត់ចោលស្រុកហើយ មកចោទគេថាផ្តាច់ការ”។
សម្ដេចតេជោ បញ្ជាក់ទៀតថា “គប្បីប្រឹងរៀនសូត្របន្ថែមដើម្បី ឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយ ល្បែងច្រើនពេក។ នេះជាបំណងល្អរបស់ ខ្ញុំសម្រាប់ក្រុមល្ងង់” ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
