ព័ត៌មានជាតិ

៩ខែ កម្ពុជា នាំចេញស្រូវ-អង្ករ បានចំណូល ៨៥០លានដុល្លារ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការ នាំចេញស្រូវ និងអង្ករកម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ បានទឹកប្រាក់សរុបចំនួនប្រមាណ ៨៥០.៤៤លានដុល្លារ។

យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន គិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារ។

ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទចំនួន ៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥ ក្នុងនោះប្រទេសចំនួន៩ បានគ្របដណ្តប់លើទីផ្សារ នាំចេញកម្ពុជាជាង ៨២% ដែលរួមមាន ៖ ចិន៤៤.០៩% បារាំង១៤.៨៣% ម៉ាឡេស៊ី ៥.៥៨% ហូឡង់ ៤.៦៥% អ៊ីតាលី ២.៦៥% ហ្កាប៊ុង២.៦៣% ព្រុយណេ២.៤៤% អង់គ្លេស ២.៤៥% និងអាល្លឺម៉ង់ ២.០៨%។

ដោយឡែក ស្រូវបានចំនួន២,៣៥៧,៦៧៤ តោនដែលមានតម្លៃប៉ាន់ស្មាន ប្រមាណចំនួនជា ៥៦៣.៥៤ លាន ដុល្លារត្រូវបាននាំចេញទៅវៀតណាម ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២៕

To Top