ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ចំនួន ជាង ១ គីឡូក្រាម ពីកម្ពុជាទៅប្រទេសថៃ ប្រព្រឹត្ត នៅ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យរូបនេះ មាន ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានគ្រឿងញៀន ប្រភេទ កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១ គីឡូ ២,៤២ក្រាម ។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងតែត្រូវបាន សមត្ថកិច្ចនគរបាលជំនាញ កសាងសំណុំរឿង បញ្ជូន ទៅកាន់តុលាការ ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕
ដោយៈ លីហ្សា
