ភ្នំពេញ៖ ដើម្បីទទួលបានចំណេះដឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ពិនិត្យធ្វើយ៉ាងណាឲ្យក្មេងបានរៀនសូត្រ ក្នុងករណី ឪពុក ម្តាយធ្វើសំណង់ ហើយយកកូនតូចៗទៅជាមួយ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃ ១១តុលា សម្តេចតេជោបានលើកឡើង “យើងពិការរូបកាយ តែកុំពិបាកខួរក្បាល អីចឹងទេ ចំណុចនេះសំខាន់ណាស់ ហើយខ្ញុំតែងតែថ្កោលទោស អ្នកណាក៏ដោយជេរ អាខ្វាក់ អាកំបុត… ដែលជាអំពើអសីលធម៌។ ដោយសារកាយសម្បទាន អីចឹងយើងត្រូវតែប្រឹងរកចំ ណេះដឹងរបស់យើងវាជា គ្រឿងលង្កការល្អពិត ខណៈអ្នកខ្លះរូបកាយល្អ តែចំណេះដឹងអត់មាន។
សម្តេចតេជោគូសបញ្ជាក់ថា «រឿងមួយខ្ញុំគួររំលឹកឯក ឧត្តម ហង់ ជួនណារ៉ុនសូម ជួយពិចារណាគ្នាទៅលើ បញ្ហាការអប់រំសម្រាប់កុមារ និងយុវជនដែលត្រូវធ្វើចំណាក់ស្រុក ។តាមការសិក្សាស្រាវជ្រាវ ក្នុងនោះការចំណាកក្នុងស្រុក កម្មករសំណង់មួយចំនួនបានធ្វើការ នៅភ្នំពេញបាននាំប្រពន្ធកូនមកជាមួយ តើត្រូវដោះស្រាយយ៉ាងម៉េចដើម្បីឲ្យ កូនមកជាមួយបានរៀនសូត្រ»។
សម្តេចលើកឡើងថា ក្រសួងអប់រំត្រូវរកវិធីដោះ ស្រាយ ។ សម្តេចបានលើកឧទាហរណ៍ថា អាចដោះ ស្រាយបាន ដូចជា នៅតំបន់ណាមួយដែល មានការដ្ឋានសំណង់ ហើយមានសាលានៅក្បែរគឺខិតខំ ឲ្យក្មេងបានរៀននៅក្បែងហ្នឹង ហើយបើគេផ្លាស់ប្តូរការធ្វើសំណង់ ត្រូវឲ្យក្មេងបានរៀនបន្ត។
សម្តេចថា «នេះជាការគិតបឋមរបស់ខ្ញុំ បើមិនអីចឹងទេ តើកុមាររបស់យើងបាន ទទួលចំណេះដឹងទេ? នេះជាចំណុចខ្ញុំឲ្យគិត ហើយឲ្យធ្វើ។ យើងឃើញថាកម្មករដែល រកការងារធ្វើនៅតាមទីក្រុង ឬតាមការដ្ឋានគាត់ មានម្យ៉ាងគាត់ ផ្ញើកូននៅជីដូន ជីតា ឬសាច់ ញាតិនៅស្រុកដែលចំណុចនេះ គឺអាជ្ញាធរមូលដ្ឋានត្រូវ ដើម្បីឲ្យយកចិត្តទុកដាក់ចំពោះកូន និងឪពុកម្តាយដោយកុំឲ្យមានការ ប៉ះពាល់ដល់ការសិក្សារបស់ក្មេង» ៕