ព័ត៌មានជាតិ

ពិរុទ្ជជនម្នាក់ ត្រូវបានតុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ពាក់ព័ន្ធនឹងការដឹក ជញ្ជូនគ្រឿងញៀនជាង៤ គីឡូក្រាម ឆ្លងដែន ពីកម្ពុជាទៅវៀតណាម

ភ្នំពេញ:  តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ ពិរុទ្ធជនគ្រឿងញៀនម្នាក់  ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ដាក់គុក កំណត់ ២៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន និង ការសម្អាតប្រាក់ ប្រព្រឹត្តិនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ រហូតដល់ ដល់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ ។

លោក គង់ ស្រុីម  ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ  ហ៊ុន សារ៉េត ភេទប្រុស ៣៣ ឆ្នាំ មានទីលំនៅ មុនចាប់ខ្លួន នៅសង្កាត់ ទួលស្វាយព្រៃ ខណ្ឌកេងកង  រាជធានី ភ្នំពេញ ។

លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ  ជនជាប់ចោទ ឈ្មោះ ហ៊ុន សារ៉េត  ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ១៧ ខែ មិនា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគាកំណត់ ២៨ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន  ៥០ លានរៀល  សម្រាប់បង់ចូលថវិការដ្ឋ។

ជនជាប់ចោទ ត្រូវបានចោទប្រកាន់ ពីបទ: ផលិត រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន  មាត្រា៤០ មាត្រា ៤៧ មាត្រា៤៨ និងមាត្រា៣៨នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម “។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ៣០  ខែ កក្កដា ឆ្នាំ ២០២១ នៅសង្កាត់ ទួលស្វាយព្រៃ ខណ្ឌកេងកង  រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកដកហូតបាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE)​ទម្ងន់​សរុប​៤១១៤​ ក្រាម, សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់​សរុប​១២.៣០​ ក្រាម, សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់​សរុប​២១,១០​ក្រាម​​ដែលមាន​សារធាតុ​ញៀន​សរុប ៤.១៤៧,៤០​ក្រាម​, -ម៉ូតូ២​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន ២គ្រឿង។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ ហ៊ុន សារ៉េត ឆ្លើយសារភាព និង ទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើសខាងលើនេះមែន។

គាត់បានសំណូមពរ ដល់តុលាការកំពូល ជួយបន្ធូរបន្ថយទោស ដល់រូបគាត់ខ្លះផង។

តុលាការកំពូល នឹងប្រកាសដីកា សំំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២  ៕

ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top