ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាប់បង្គាប់តែងតាំង លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

សូមរំលឹកថា តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រោយស្នើសុំបញ្ចប់ពីរដ្ឋមន្រ្តីពីសំណាក់រាជរដ្ឋាភិបាលហើយ នៅថ្ងៃ១៣ តុលាខាងមុខគណៈអចិន្ត្រៃយ៍រដ្ឋនឹងបើកកិច្ចប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យ លោក ឌិត ទីណា ដែលត្រូវជាកូនប្រុស របស់លោក ឌិត មន្ទី ប្រធានតុលាការកំពូល ជារដ្ឋមន្រ្តីកសិកម្ម ជំនួសលោក វេង សាខុន៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top