ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង៖ ចូរមានកតញ្ញុតាចំពោះឪពុកម្តាយរបស់អ្នក ហើយចំណាយពេលវេលាច្រើនបំផុត ដែលអ្នកអាចធ្វើបាន ដោយការស្រឡាញ់ពួកគាត់ ជួយពួកគាត់ និងមើលថែពួកគាត់

មិនយល់ចិត្តឪពុកម្តាយ…

ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានអានរឿងមួយមានតម្លៃ ដែលគួរចែករំលែកជាមួយមនុស្សវ័យជំទង់។ ប្រហែលរឿងនេះនឹងធ្វើឱ្យពួកគេមើលឃើញពីទស្សនៈរបស់ឪពុកម្តាយពួកគេនៅក្នុង “យុគអ៊ីនធឺណិត” នេះ។

នៅពេលដែលម្តាយរបស់អ្នកចូលមកអង្គុយនៅក្នុងបន្ទប់របស់អ្នក គាត់មិនមានបំណងរំខានអ្នកនៅទីកន្លែងរបស់អ្នកទេ។ ពេលខ្លះ គាត់គ្រាន់តែព្យាយាមស្វែងយល់ពីអារម្មណ៍របស់អ្នកដែលជាកូនតែប៉ុណ្ណោះ។

រាល់ពេលដែលឪពុករបស់អ្នកសួរថា “តើកូននៅឯណា?” អ្នកប្រហែលជាមានអារម្មណ៍ថា ឪពុករបស់អ្នកតាមដានសកម្មភាពរបស់អ្នកគ្រប់ពេល ប៉ុន្តែ ខ្ញុំគិតថាគាត់គ្រាន់តែចង់ដឹងថាអ្នកកំពុងធ្វើអ្វីតែប៉ុណ្ណោះ។ អ្នកតែងតែចែករំលែកទីតាំងផ្ទាល់របស់អ្នកជាមួយមិត្តភក្តិរបស់អ្នកតាមប្រព័ន្ធអនទ្បាញ ប៉ុន្តែតើអ្នកធ្លាប់ចែករំលែកទីតាំងផ្ទាល់របស់អ្នកជាមួយឪពុកម្តាយអ្នកញឹកញាប់ប៉ុនណាដែរ?

រាល់ពេលដែលម្តាយរបស់អ្នកសួរអ្នកថា៖ “តើកូនកំពុងញញឹមពីរឿងអ្វី?” នៅពេលអ្នកកំពុងប្រើទូរសព្ទរបស់អ្នក គាត់មិនមែនចង់ដឹងរឿងទាំងអស់របស់អ្នកនោះទេ គាត់គ្រាន់តែចង់ក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នក ព្រោះអ្នកទាំងពីរនិយាយគ្នាតិចតួចណាស់។ នៅពេលដែលឪពុករបស់អ្នកដាស់អ្នកពីព្រឹកព្រលឹម ហើយនាំអ្នកទៅទិញអ្វីមួយ ឬធ្វើអ្វីមួយជាមួយគាត់ គាត់គ្រាន់តែព្យាយាមបង្កើតទំនាក់ទំនងជាមួយអ្នកតាមរបៀបរបស់គាត់តែប៉ុណ្ណោះ។

អ្នកដឹងទេថា មិនមែនម្តាយរបស់អ្នកមិនចូលចិត្តឱ្យអ្នកទៅញ៉ាំនៅភោជនីយដ្ឋាននោះទេ។ គាត់មិនចូលចិត្ត នៅពេលដែលគាត់បានចម្អិនម្ហូបឱ្យអ្នក ប៉ុន្តែ អ្នកបែរជាទិញម្ហូបពីក្រៅទៅវិញ។ ហើយនៅពេលដែលគាត់ធ្វើម្ហូបដែលអ្នកចូលចិត្ត គាត់គ្រាន់តែសង្ឃឹមថានឹងឮអ្នកនិយាយគឺ “ម្ហូបនេះឆ្ងាញ់ណាស់! អាហាររបស់ម៉ាក់ឆ្ងាញ់ជាងគេ”។

ឪពុករបស់អ្នកអាចនិយាយថា “ប៉ាជាអ្នករកលុយដើម្បីចិញ្ចឹមគ្រួសារ” ប៉ុន្តែ គាត់ថ្ងូរ ប្រសិនបើអ្នកចំណាយប្រាក់ដោយមិនយកចិត្តទុកដាក់។ ខ្ញុំគិតថាគាត់គ្រាន់តែចង់ឱ្យអ្នកចំណាយ ដោយចេះគិតតែប៉ុណ្ណោះ ព្រោះប្រាក់ពិបាករក។ គាត់ប្រហែលជាបានឆ្លងកាត់ភាពខ្វះខាត ហើយគាត់យល់ពីតម្លៃនៃប្រាក់។
ខ្ញុំដឹងថាយើងមានគម្លាតនៃផ្នត់គំនិតរវាងឪពុកម្តាយ និងកូនៗ ប៉ុន្តែ សូមចងចាំថា ខណៈយើងកំពុងលូតលាស់ ឪពុកម្តាយរបស់យើងក៏កំពុងវិវត្តទៅវ័យចាស់ផងដែរ។ ឪពុកម្តាយក៏ជាមនុស្សដែរ ហើយដូចយើងដែរ ឪពុកម្តាយរបស់យើងអាចមានអារម្មណ៍ឯកោ និងមានការមិនយល់រឿងមួយចំនួន។ ខ្ញុំគិតថាអ្វីដែលយើងជាកូនៗអាចធ្វើបាននោះគឺស្តាប់ពួកគាត់។

ចូរមានកតញ្ញុតាចំពោះឪពុកម្តាយរបស់អ្នក ហើយចំណាយពេលវេលាច្រើនបំផុតដែលអ្នកអាចធ្វើបាន ដោយការស្រឡាញ់ពួកគាត់ ជួយពួកគាត់ និងមើលថែពួកគាត់។ សូមកោតសរសើរអ្នកនិពន្ធរឿងដ៏មានន័យនេះ៕

ប្រភព៖Neak Oknha Kith Meng 


Don’t Understand Parents!
A few days ago, I read something valuable that is worth sharing with the young adults, perhaps this will make them see their parents’ perspective in this “internet era”.
When your mom comes and sits in your room, she isn’t invading your personal space, sometimes, she’s just trying to know how you are feeling.
Every time your dad asks, “where are you?” It feels like an investigation, but I suppose, he just wants to know. You often share your live location with your friends, but how often do you share it with you parents?
Every time your mom asks you, “what are you smiling at?” when you are using your phone, she isn’t being nosy. She just wants to be a part of your life, because the two of you barely talk anymore.
When your dad wakes you up early in the morning and takes you to run errands with him, he is just trying to bond with you, in his own way.
You know, it is not that mom doesn’t like “ you eating from restaurants”, she doesn’t like that she had cooked food for you, but you ordered in instead. and when she cooks your favourite meal, all she hopes to hear you say is, “it’s tasty! mom’s food is the best.”
Dad might say things like, “I earn for you all”, but grunt if you spend carelessly. I suppose, he just wants you to spend wisely. He may have struggled, and he understands the value of money.
I know, there’s a generation gap, but let’s not forget, while we are growing up, they are growing older, too. Parents are humans, too, and just like us, our parents can feel lonely and are misunderstood. I guess, all that we can do is listen to them.
Be very grateful for your parents, and make the most of the time by loving them, helping them, and taking care of them.
Credit to the owner of the story.

To Top