ភ្នំពេញ៖ សមាជិករដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាចំនួន ១១១នាក់បានបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ឌិត ទីណាធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាស្ថាពរ។

ការបោះឆ្នោតផ្តលសេចក្តីទុកចិត្តនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភានាព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងការអញ្ជើញចូលរួមពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រមទាំងសមាជិ កសជិការរដ្ឋសភាសរុបចំនួន ១១១រូប។

សូមជម្រាបថាលោក ឌិត ទីណាត្រូវបានសម្តេចតេជោស្នើសុំរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តបន្ទាប់ពី សម្តេចបានថ្វាយស្នើព្រះមហាក្សត្រ ដកតំណែងលោក វេង សាខុន ចេញពីតួនាទីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី៨ តុលា ឆ្នាំ២០២២៕
