ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ បានចូលរួមអបអរសាទរចំពោះព្រះសេរីធម្មញាណ សុខ ថាន ព្រះមេគុណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តអារញ្ញិការាម ដែលត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រទានគោរមងារជា ព្រះទេពមុនី ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-55-53-1024x682.jpg)
លោក បណ្ឌិត លើកឡើងថា ព្រះកិត្តិយស និងគោរមងារ ព្រះទេពមុនី ដែលព្រះអង្គទទួលបាននេះ គឺពិតជាស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និង ស្នាដៃ ដែលព្រះអង្គបានខិតខំបំពេញបូជា លះបង់ជូនចំពោះសាសនា និងសង្គមជាតិ ក្នុងរយៈកាលសាងព្រះផ្នួស ជាបព្វជិតអស់ រយៈពេលជាង ៦២ ព្រះវស្សាកន្លងមក ។ ទន្ទឹមនេះ ក៏សូមអនុមោទនាត្រេកអរ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលជាច្រើន ដែលរីកលូតលាស់ ជាបន្តបន្ទាប់ ក្នុងទីអារាមវត្តអារញ្ញិការាម ចាប់តាំងពីក្រោយឆ្នាំពី ១៩៧៩ មក ហើយនឹងបន្តទៅអនាគត ។ ពិតណាស់ ការរីកចម្រើន ទាំងនេះ បានឆ្លុះបញ្ចាំង ពីតថភាព នៃការអភិវឌ្ឍឥត ឈប់ឈរ របស់សង្គមជាតិ ក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ នៅក្រោយការបញ្ចប់ ទាំងស្រុងនូវសង្រ្គាម ស៊ីវិលដ៏រ៉ាំរ៉ៃ ដែលប្រជាជាតិដ៏កំសត់នេះ បានឆ្លងកាត់អស់កាលរយៈកាលជាង ៥០០ ឆ្នាំកន្លងមក ។ សក្ខីភាពទាំងនេះ ក៏បានសរបញ្ជាក់ផងដែរអំពីតម្លៃមហាសាលនៃសន្តិភាព ដែលប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលមនុស្សត្រូវការ ជាចំបាច់សម្រាប់ដកដង្ហើម ដើម្បីរស់រានមានជីវិត ។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-55-57-1024x755.jpg)
លោក បន្តថា ខុសពីការដឹកនាំនៅក្នុងរបបប៉ុលពត រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ តែងបានអនុវត្តគោលនយោបាយ ប្រកបដោយធម៌ជាកត្តាអាទិភាពចម្បង នៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់ ទាំងការសង្គ្រោះអាយុជីវិត, ការបង្កើតដង្ហើមសេដ្ឋកិច្ច, ការបង្កើនឱកាសការងារ, ការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋ រហូតទទួលបានការស្រលាញ់ជឿជាក់ និងក្តីទុកចិត្តជានិច្ចនិរន្តរ៍តរៀងមក ។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-01-697x1024.jpg)
មិនតែប៉ុណ្ណោះ លោក ក៏សូមសម្តែង នូវមោទនភាព ចំពោះការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្ររបស់ខេត្តកំពង់ឆ្នាំង និងសូមថ្លែង អំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងលោកគ្រូអ្នកគ្រូ ដែលបាននិងកំពុង យកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ ។ ជាមួយគ្នានេះផងដែរ ក៏សូមអរគុណដល់ គណៈកម្មាធិការ គណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារ ចុះមូលដ្ឋានគ្រប់យន្តការ នៅក្នុងមូលដ្ឋាន ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជន ដូចភ្លៀងរលឹម ដោយមិនគិត ពីការនឿយហត់ និងប្រកប ដោយការ លះបង់ គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹម ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវ ទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់ អាណត្តិ នៃការបោះឆ្នោតកន្លងមក ។ គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាព ដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់ លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រដ៏ស្មោះស្ម័គ្រ ពីសំណាក់ប្រជាជនជាម្ចាស់ស្រុក ៕
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-04-814x1024.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-08-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-16-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-19-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-23-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-26-1024x689.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-30-1024x670.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-33-1024x710.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-37-1024x675.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-40-1024x725.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-44-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-47-1024x676.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-50-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-54-1024x685.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-57-14-1024x723.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-56-57-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-57-10-1024x836.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-57-01-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-57-04-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-14_16-57-07-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)